Technical Analysis គឺជាអ្វី?
គ្រប់ការជួញដូរទាំងអស់ តែងតែបន្សល់ទុកនូវ "សកម្មភាពតម្លៃ" នៅលើតារាង (Chart)។ Technical Analysis (TA) គឺជាវិធីសាស្ត្រដែលជួយឱ្យយើងអាចបកប្រែ សកម្មភាពតម្លៃ ទាំងនោះបានយ៉ាងច្បាស់លាស់។ ជំនួសឱ្យការឈឺក្បាលនឹងទិន្នន័យសេដ្ឋកិច្ច អ្នកត្រេតបច្ចេកទេសផ្តោតទៅលើអ្វីដែលកំពុងកើតឡើងជាក់ស្តែង៖ តើតម្លៃកំពុងឡើង ឬចុះ? តើអ្នកទិញ ឬអ្នកលក់កំពុងក្តោបក្តាប់ទីផ្សារ?
ដោយប្រើប្រាស់ឧបករណ៍ដូចជា Price Patterns, Support & Resistance, និង Volume យើងអាចដឹងពីទីតាំងដែលតម្លៃមានសក្តានុពលខ្ពស់ក្នុងការប្រែប្រួល។ វាមិនមែនជារឿងចៃដន្យទេ ដែលតម្លៃតែងតែធ្វើដំណើរក្នុងនិន្នាការ (Trend) ហើយលំនាំតម្លៃចាស់ៗតែងតែត្រឡប់មកវិញ។
មិនថាអ្នកជាអ្នកវិនិយោគប្រភេទណា ឬទីផ្សារណាក៏ដោយ TA គឺជា "ត្រីវិស័យ" ដ៏ល្អបំផុតដែលជួយឱ្យអ្នកមិនវង្វេងនៅក្នុងសមុទ្រនៃការជួញដូរដ៏ធំធេងមួយនេះ។
Technical Analysis is a trading discipline that studies historical price action and volume to forecast future price direction. Rather than reading financial statements or economic data, a technical trader reads charts: price patterns, support and resistance levels, trends, and volume. It rests on three core beliefs — price discounts everything, price moves in trends, and history tends to repeat itself. This makes it applicable across markets: stocks, forex, gold (XAUUSD), and crypto.
ខណៈពេលដែលការវិភាគមូលដ្ឋានគ្រឹះ (Fundamental analysis) ចោទសួរថា "តើទ្រព្យសកម្មនេះមានតម្លៃសមរម្យប៉ុន្មាន?" ផ្ទុយទៅវិញ ការវិភាគបច្ចេកទេស (Technical analysis) ចោទសួរថា "តើតម្លៃទំនងជានឹងបន្តទៅទិសដៅណាទៀត ដោយផ្អែកលើរបៀបដែលវាធ្លាប់ប្រែប្រួលពីមុនមក?" អ្នកជួញដូរប្រើប្រាស់គំនូសតាងតម្លៃ ខ្សែនិន្នាការ (Trendlines) សូចនាករ (Indicators) និងទម្រង់គំនូសតាង (Chart patterns) ដើម្បីកំណត់ពេលវេលាចូល និងចាកចេញពីទីផ្សារ គ្រប់គ្រងហានិភ័យ និងស្វែងរកឱកាសជួញដូរដែលមានប្រូបាប៊ីលីតេខ្ពស់។
Where fundamental analysis asks "what is this asset worth?", technical analysis asks "where is the price likely to go next, based on how it has behaved before?" Traders use price charts, trendlines, indicators, and chart patterns to time entries and exits, manage risk, and identify high-probability setups.
ដើម្បីអាចអនុវត្តការវិភាគបច្ចេកទេសប្រកបដោយប្រសិទ្ធភាព មូលដ្ឋានគ្រឹះដំបូងគឺអ្នកជួញដូរត្រូវស្គាល់ពីប្រភេទគំនូសតាងតម្លៃសំខាន់ៗ៖
To apply technical analysis effectively, the first thing a trader needs is familiarity with the main types of price chart:
| ប្រភេទType | ការពិពណ៌នាDescription |
|---|---|
| Line ChartLine Chart | វាភ្ជាប់ត្រឹមតែតម្លៃបិទ (Closing price) ធ្វើឱ្យយើងងាយស្រួលមើលឃើញពីទិសដៅទូទៅនៃទីផ្សារ។Connects closing prices only — good for spotting overall direction. |
| Bar Chart (OHLC)Bar Chart (OHLC) | វាបង្ហាញពីតម្លៃបើក (Open) តម្លៃខ្ពស់បំផុត (High) តម្លៃទាបបំផុត (Low) និងតម្លៃបិទ (Close) នៅក្នុងរបារនីមួយៗ។Shows Open, High, Low, and Close for each period. |
| Candlestick ChartCandlestick Chart | ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុត — វាបង្ហាញព័ត៌មានដូច Bar Chart ដែរ ប៉ុន្តែជួយឱ្យមើលឃើញពីអារម្មណ៍ទីផ្សារ (Market Sentiment) កាន់តែច្បាស់លាស់។ Market Sentiment: អារម្មណ៍ទីផ្សារ (ចង់មានន័យថាមើលដឹងភ្លាមថាភាគីទិញ ឬភាគីលក់កំពុងមានប្រៀប តាមរយៈពណ៌បៃតង ឬក្រហមនៃតួខ្លួនទៀន)។Most widely used — same OHLC data, but visually shows market sentiment more clearly. |
និន្នាការ (Trend) មាន ៣ ប្រភេទ៖ និន្នាការឡើង (Uptrend - higher highs & higher lows), និន្នាការចុះ (Downtrend - lower highs & lower lows), និងនិន្នាការរាប (Sideways/Range)។ Support គឺជាកម្រិតតម្លៃដែលការទិញច្រើនជាងការលក់ ធ្វើឱ្យតម្លៃឈប់ធ្លាក់ចុះ ចំណែក Resistance គឺផ្ទុយពីនេះ — កម្រិតនៃការលក់ច្រើនជាង ធ្វើឱ្យតម្លៃឈប់ឡើង។
Trends fall into three types: uptrend (higher highs and higher lows), downtrend (lower highs and lower lows), and sideways/range. Support is a price level where buying pressure tends to outweigh selling, halting declines. Resistance is the opposite — a level where selling pressure tends to cap rallies. Identifying these levels is one of the most practical skills in technical trading.
សូចនាករបច្ចេកទេស (Technical Indicators) ត្រូវបានគណនាឡើងដោយប្រើរូបមន្តគណិតវិទ្យាទៅលើតម្លៃ និងទំហំនៃការជួញដូរ (Volume) ដើម្បីជួយបញ្ជាក់ពីសញ្ញាទិញ ឬលក់ឱ្យកាន់តែច្បាស់លាស់៖
Technical indicators are calculated by applying mathematical formulas to price and volume, to make buy and sell signals clearer:
| សូចនាករIndicator | ប្រើសម្រាប់Used For |
|---|---|
| Moving Average (MA/EMA)Moving Average (MA/EMA) | តម្លៃមធ្យមចល័ត (Moving Average) គឺជាសូចនាករដែលគណនាតម្លៃមធ្យមនៃទ្រព្យសកម្មក្នុងរយៈពេលណាមួយ ដើម្បីជួយសម្រួលបន្ទាត់តម្លៃឱ្យមើលឃើញនិន្នាការ (Trend) កាន់តែច្បាស់។Smooths price to reveal trend direction |
| RSI (Relative Strength Index)RSI (Relative Strength Index) | RSI គឺជាសូចនាករវាស់ស្ទង់សន្ទុះតម្លៃ (Momentum Oscillator) ដែលមានកម្រិតចាប់ពី ០ ដល់ ១០០ ដើម្បីជួយកំណត់ស្ថានភាពទិញច្រើនហួសប្រមាណ (Overbought) ឬលក់ច្រើនហួសប្រមាណ (Oversold) នៅក្នុងទីផ្សារ។Measures overbought/oversold momentum |
| MACD (Moving Average Convergence Divergence - MACD)MACD (Moving Average Convergence Divergence - MACD) | MACD គឺជាសូចនាករវាស់ស្ទង់សន្ទុះតម្លៃ និងទិសដៅនិន្នាការ (Trend-Following Momentum) ដែលបង្ហាញពីទំនាក់ទំនងរវាងតម្លៃមធ្យមចល័ត (EMA) ពីរខ្សែកាត់គ្នា ដើម្បីស្វែងរកចំណុចប្តូរនិន្នាការ និងកម្លាំងរុញច្រាននៃតម្លៃ។Tracks momentum and trend shifts |
| Bollinger BandsBollinger Bands | Bollinger Bands គឺជាសូចនាករវាស់ស្ទង់ភាពប្រែប្រួលនៃតម្លៃ (Volatility) និងកំណត់រកតំបន់តម្លៃខ្ពស់ ឬទាបធៀបនឹងតម្លៃមធ្យម ដោយប្រើប្រាស់ខ្សែរបាំងចំនួន ៣ រត់ស្របទៅតាមចលនាតម្លៃ។Measures price volatility |
| VolumeVolume | ទំហំជួញដូរ (Volume) គឺជាចំនួនសរុបនៃទ្រព្យសកម្ម (ដូចជា ភាគហ៊ុន កាក់គ្រីបតូ ឬរូបិយប័ណ្ណ) ដែលត្រូវបានទិញនិងលក់នៅក្នុងអំឡុងពេលណាមួយ។ វាជាឧបករណ៍ដ៏សំខាន់សម្រាប់វាស់ស្ទង់កម្លាំងរុញច្រាននៅពីក្រោយចលនាតម្លៃ។Confirms the strength behind a price move |
ការវិភាគបច្ចេកទេស (Technical analysis) មានចំណុចខ្លាំងបំផុតក្នុងការកំណត់ពេលវេលាចូលផ្សារ (Entries) ចាកចេញ (Exits) និងការគ្រប់គ្រងហានិភ័យ ជាពិសេសសម្រាប់ការជួញដូរក្នុងរយៈពេលខ្លី និងមធ្យម។ ទោះជាយ៉ាងណាក៏ដោយ វាក៏មានដែនកំណត់ដែរ ពោលគឺវាមិនអាចព្យាករណ៍ពីព្រឹត្តិការណ៍ព័ត៌មានភ្លាមៗបានឡើយ (ដូចជា ការសម្រេចចិត្តរបស់ធនាគារកណ្តាល របាយការណ៍ចំណេញខុសពីការរំពឹងទុក ឬវិបត្តិភូមិសាស្ត្រនយោបាយ) ហើយវាដំណើរការបានល្អបំផុតតែនៅក្នុងទីផ្សារដែលមានសាច់ប្រាក់ងាយស្រួល (Liquid markets) និងមានការទិញលក់សកម្មប៉ុណ្ណោះ។ ហេតុនេះហើយ ទើបអ្នកជួញដូរជាច្រើនបានរួមបញ្ចូលវាជាមួយនឹងការវិភាគមូលដ្ឋាន (Fundamental analysis) ដើម្បីទទួលបានរូបភាពទីផ្សារទាំងមូលកាន់តែច្បាស់លាស់។
Technical analysis excels at timing entries, exits, and risk management, especially in short-to-medium term trading. Its limitations: it cannot predict sudden news events (central bank decisions, earnings surprises, geopolitical shocks) and works best in liquid, actively traded markets. Many traders blend it with fundamental analysis for a fuller picture.
XAUUSD នៅ H4 កំពុងស្ថិតក្នុង Uptrend ហើយតម្លៃធ្លាក់ត្រឡប់មកដល់ Support រឹង 4,000 ដែលធ្លាប់ជា Resistance ពីមុន។ Candlestick បង្ហាញ Bullish Pin Bar ហើយ RSI ស្ថិតនៅ 38 — នេះជា Setup ល្អសម្រាប់ស្វែងរក Buy ដោយដាក់ SL ក្រោម 3,985 និង TP នៅ 4,040 (Risk:Reward ប្រហែល 1:2.7)។
XAUUSD on H4 is in an uptrend and pulls back to a strong 4,000 support level that was previously resistance. A bullish pin bar forms and RSI reads 38 — a solid setup to look for a buy, with SL below 3,985 and TP at 4,040 (roughly a 1:2.7 Risk:Reward).