LIVE
កំពុងទាញយកតម្លៃទីផ្សារ...
ទំព័រដើម មូលដ្ឋានគ្រឹះ ការវិភាគមូលដ្ឋានគ្រឹះ XAUUSD Forex Crypto ការគ្រប់គ្រងហានិភ័យ និងចិត្តវិទ្យា ឧបករណ៍ និងវេទិកាជួញដូរ

គាំទ្រគេហទំព័រនេះ

សូមអរគុណចំពោះការគាំទ្ររបស់អ្នក! ការឧបត្ថម្ភរបស់អ្នកនឹងជួយឱ្យយើងបន្តអភិវឌ្ឍមេរៀនឥតគិតថ្លៃសម្រាប់សហគមន៍អ្នកជួញដូរកម្ពុជា។

ABA KHQR

ដោយក្តីគោរព និងស្រឡាញ់ — ក្រុមការងារ LearnTrade 🙏

Forex Trading · មេរៀនទី 19

ការគ្រប់គ្រង Position Forex

Managing Forex Positions
មធ្យម
10 នាទីសម្រាប់អាន
ការជួញដូរ Forex
សេចក្តីផ្តើម Introduction

Trader ភាគច្រើនតែងតែចំណាយពេលរហូតដល់ ៩០% នៃការសិក្សាទៅលើចំណុច Entry ប៉ុន្តែការពិតទៅ អ្វីដែលកើតឡើងបន្ទាប់ពីការ Entry នោះគឺការគ្រប់គ្រង Position (Position Management) ទៅវិញទេ ដែលជាកត្តាចម្បងកំណត់រវាងភាពខាត និងចំណេញ។ តើលោកអ្នកគួររំកិល SL ទៅ Breakeven នៅពេលណា? ពេលណាត្រូវធ្វើ Partial Close? ហើយពេលណាគួរទុកឱ្យ Order បន្តរត់ទៅមុខ? នៅក្នុងមេរៀននេះ លោកអ្នកនឹងបានស្វែងយល់ពីបច្ចេកទេសគ្រប់គ្រង Position ប្រកបដោយវិជ្ជាជីវៈ រួមមាន៖ Breakeven, Partial Close, Trailing Stop ព្រមទាំងច្បាប់ "កំណត់ផែនការឱ្យបានច្បាស់លាស់មុនពេល Entry" ដែលជាឧបករណ៍ការពារលោកអ្នកពីការសម្រេចចិត្តដោយផ្អែកលើអារម្មណ៍។

Most traders spend 90% of their study on entries, but what happens after the entry — position management — is often what separates profit from loss. When do you move the SL to breakeven? When do you close partially? When do you let the order run? In this lesson you will learn systematic position management: breakeven, partial closes, trailing stops, and the "plan before entry" rule that protects you from emotional decisions.

ច្បាប់ទី 1៖ ផែនការគ្រប់គ្រង ត្រូវកំណត់មុន Entry Rule #1: The Management Plan Is Set BEFORE Entry

ពេល Order កំពុងដំណើរការ អារម្មណ៍របស់អ្នកតែងតែជាអ្នកគ្រប់គ្រងស្ថានការណ៍ មិនថាជាការភ័យខ្លាចបាត់បង់ចំណេញ (បិទ Order ឆាប់ពេក) ឬការរំពឹងហួសហេតុថាទីផ្សារនឹងវិលត្រឡប់មកវិញ (ទុក Order ខាតអូសបន្លាយពេលយូរ) នោះទេ។ ដំណោះស្រាយតែមួយគត់គឺ៖ កសាងផែនការ Risk Management ឱ្យបានហ្មត់ចត់មុននឹងចុច Buy ឬ Sell ដោយកំណត់ឱ្យច្បាស់ថា ត្រង់ណាត្រូវដាក់ Breakeven, ត្រង់ណាត្រូវបិទយកចំណេញជាផ្នែកៗ និងត្រង់ណាត្រូវបិទទាំងអស់ រួចប្រតិបត្តិការតាមផែនការនោះឱ្យបានម៉ត់ចត់ដូចម៉ាស៊ីន។

While an order is running, your brain is under emotional influence — fear of losing profit (closing too early) or hope of recovery (holding losers too long). The only solution: write the entire management plan before pressing Buy/Sell — where you go breakeven, where you close partially, where you exit fully — then execute it like a machine.

ភាសា R ដែលត្រូវស្គាល់ The Language of R
R គឺជាទំហំ Risk ដំបូងរបស់ Trade ដែលកំណត់តាមចម្ងាយពី Entry ទៅ Stop Loss (SL)។ ឧទាហរណ៍ ប្រសិនបើចម្ងាយពី Entry ទៅ SL គឺ 30 pips នោះ 1R ស្មើនឹង 30 pips នៃ Risk។ ដូច្នេះ 2R ស្មើនឹង 60 pips នៃ Reward ប្រសិនបើ Trade ឈានដល់គោលដៅ 2R។
ការគិតជា R ធ្វើឱ្យ Trading Plan មានភាពស្របគ្នា និងអាចអនុវត្តបានលើគ្រប់ Pair និង Timeframe។ ឧទាហរណ៍ “Breakeven នៅ 1R និងបិទ 50% នៅ 1.5R” មានន័យច្បាស់លាស់ជាងការនិយាយថា “រំកិល SL នៅពេលចំណេញបន្តិច”។
R represents the trade’s initial risk. If the Stop Loss (SL) is 30 pips from the Entry, then 1R equals 30 pips of risk, while 2R equals 60 pips of profit. Thinking in terms of R allows the same trading plan to be applied across different pairs and timeframes. For example, “move to breakeven at 1R and close 50% of the position at 1.5R” is much clearer than simply saying, “Move the SL when the trade is in some profit.”
Breakeven៖ ពេលណា និងរបៀបរំកិល SL Breakeven: When and How to Move the SL

Breakeven (BE) គឺជាការរំកិល Stop Loss (SL) មកកាន់តម្លៃ Entry ដើម្បីការពារ Trade ពីការខាតបង់ធំជាងនេះ។ វាអាចស្តាប់ទៅដូចជាវិធីសាស្ត្រដ៏ល្អឥតខ្ចោះ ប៉ុន្តែការរំកិល SL ទៅ BE លឿនពេក អាចក្លាយជាអន្ទាក់សម្រាប់ Trader។ តម្លៃអាចធ្វើការ Pullback ឬបង្កើត Wick ធម្មតា មកប៉ះ SL របស់អ្នក បន្ទាប់មកបន្តទៅទិសដៅដែលអ្នកបានវិភាគត្រឹមត្រូវ។ លទ្ធផលគឺ Trade ត្រូវបានបិទដោយមិនខាត ឬខាតតិចតួច ប៉ុន្តែអ្នកបាត់បង់ឱកាសទទួលបាន Profit។ នេះគឺជាកំហុសក្នុងការគ្រប់គ្រង Position ដែលកើតឡើងញឹកញាប់បំផុតក្នុងចំណោម Trader។

Breakeven (BE) = moving the SL to your entry price so the order can no longer lose. It sounds perfect, but has a hidden cost: BE too early = a normal retracement wick tags your SL, then price runs in your direction without you. This is the single most common position-management mistake.

ច្បាប់ Breakeven (BE) ដែលមានតុល្យភាព៖ កុំប្រញាប់រំកិល SL ទៅ BE ដោយសារតែ Trade ចំណេញត្រឹមតែ 5–10 pips។ ជំនួសមកវិញ គួរពិចារណារំកិល SL ទៅ BE នៅពេល Trade ឈានដល់ប្រហែល 1R ឬនៅពេលតម្លៃបំបែករចនាសម្ព័ន្ធសំខាន់ ដូចជា បង្កើត High ឬ Low ថ្មី ដែលបង្ហាញថាចលនាតម្លៃកំពុងបន្តទៅតាមទិសដៅដែលបានរំពឹងទុក។
ជម្រើសមួយដែលអាចមានប្រសិទ្ធភាពជាងការរំកិល SL ទៅ Entry ត្រង់ៗ គឺដាក់ SL នៅ Entry + Spread + 2–3 pips។ វាអាចជួយឱ្យ Trade បិទដោយចំណេញតិចតួច ជំនួសឱ្យការបិទនៅជិតសូន្យ។ ចំណុចសំខាន់គឺ តម្លៃ Entry មិនតែងតែស្មើនឹង Breakeven ពិតប្រាកដទេ ព្រោះ Spread និង Trading Cost អាចធ្វើឱ្យលទ្ធផលចុងក្រោយនៅតែខាតបន្តិច ទោះបី SL ត្រូវបានរំកិលមក Entry ក៏ដោយ។

A balanced BE rule: move to BE when profit reaches 1R, or when price breaks meaningful structure (e.g. a new high/low) — not when you're up 5–10 pips. Better than pure BE: set the SL at entry + spread + 2–3 pips so a stop-out exits at a tiny profit rather than exactly zero (spread makes true BE a slight loss).

Partial Close៖ យកចំណេញខ្លះ ទុកខ្លះឱ្យរត់ Partial Close: Bank Some, Let Some Run

Partial Close ជួយដោះស្រាយទំនាស់ផ្នែកចិត្តសាស្ត្រដ៏សំខាន់មួយរបស់ Trader៖ តើគួរបិទ Trade ដើម្បីការពារចំណេញ ឬទុកឱ្យវាបន្ត ដើម្បីចាប់យក Trend ធំជាងនេះ? ចម្លើយគឺមិនចាំបាច់ជ្រើសរើសតែមួយទេ — អ្នកអាចធ្វើទាំងពីរ។ បិទផ្នែកមួយនៃ Position ដើម្បី Lock In Profit ហើយទុកផ្នែកដែលនៅសល់ឱ្យបន្តដំណើរការ ជាមួយ SL ដែលបានរំកិលទៅកាន់កម្រិតការពារចំណេញ។ វាអនុញ្ញាតឱ្យអ្នកទទួលបានចំណេញមួយផ្នែក ខណៈពេលដែលនៅតែមានឱកាសចាប់យកចលនាធំរបស់ Trend។

The partial close solves a trader's biggest psychological conflict: wanting to protect profit while also wanting to catch the big trend. The answer: do both — close part to bank profit, and leave the rest running behind a protected SL.

1
Entry 0.3 Lot ជាមួយ SL 30 Pips (1R) និងផែនការសរសេររួច
Enter 0.3 lots with a 30-pip SL (1R) and a written plan
2
ដល់ +1R (30 Pips)៖ បិទ 1/3 (0.1 Lot) → ចំណេញចូលហោប៉ៅ ហើយរំកិល SL ទៅ BE+3 Pips
At +1R (30 pips): close 1/3 (0.1 lot) → profit banked, move SL to BE+3 pips
3
ដល់ +2R (60 Pips)៖ បិទ 1/3 ទៀត → Trade នេះឈ្នះជាផ្លូវការ មិនថាទៅណាទៀតទេ
At +2R (60 pips): close another 1/3 → the trade is now officially a winner no matter what
4
1/3 ចុងក្រោយ៖ ទុកជាមួយ Trailing Stop (ផ្នែកបន្ទាប់) ដើម្បីចាប់ Trend ធំ 3R–5R+
The final 1/3: leave it on a trailing stop (next section) to catch the 3R–5R+ trend
MT4/MT5៖ បិទផ្នែកដោយរបៀបណា How to Partial Close in MT4/MT5
ដើម្បីធ្វើ Partial Close នៅលើ Desktop៖ Double-click លើ Order នៅក្នុង Tab Trade → ចូលទៅកាន់ប្រអប់ Close → កែ Volume ពី 0.30 Lot ទៅ 0.10 Lot → បន្ទាប់មកចុច Close។ វានឹងបិទផ្នែកមួយនៃ Position ខណៈដែល 0.20 Lot ដែលនៅសល់នឹងបន្តដំណើរការជាមួយ SL/TP ដដែល។ នៅលើ Mobile៖ ចុចកាន់លើ Order → ជ្រើស Close → កែ Volume ទៅចំនួនដែលអ្នកចង់បិទ។
Double-click the order in the Trade tab → in the close dialog, change the volume from 0.30 to 0.10 → press Close. The remaining 0.20 lots keep running with the same SL/TP. On mobile: long-press the order → Close → adjust the volume.
Trailing Stop៖ ដេញតាម Trend ដោយស្វ័យប្រវត្តិ ឬដោយដៃ Trailing Stops: Following the Trend, Automatic or Manual

Trailing Stop = SL ដែលរំកិលតាមតម្លៃពេលចំណេញកើន ប៉ុន្តែមិនដើរថយក្រោយ។ មាន 3 វិធី៖ (1) Automatic (MT4/MT5)៖ Right-click Order → Trailing Stop → ជ្រើសចម្ងាយ Pips — ងាយស្រួល ប៉ុន្តែ ដំណើរការតែពេល Platform បើក (ត្រូវការ VPS សម្រាប់ 24/7 — មើលមេរៀន VPS), (2) Structure-based (ណែនាំ)៖ រំកិល SL ដោយដៃ ទៅក្រោម Higher Low ថ្មីនីមួយៗ (Uptrend) — ស្របតាមរបៀបទីផ្សារផ្លាស់ទីពិត, (3) ATR-based៖ SL = តម្លៃ − (ATR × 2) សម្រាប់ Uptrend — ចម្ងាយសម្របតាម Volatility ដោយស្វ័យប្រវត្តិ។

A trailing stop = an SL that follows price as profit grows but never moves backward. Three methods: (1) automatic (MT4/MT5): right-click the order → Trailing Stop → pick a pip distance — easy, but it only works while the platform is running (needs a VPS for 24/7 — see the VPS lesson), (2) structure-based (recommended): manually move the SL below each new higher low (in an uptrend) — matching how markets actually move, (3) ATR-based: SL = price − (ATR × 2) in an uptrend — the distance self-adjusts to volatility.

Trade management lifecycle វដ្ដជីវិត Trade មួយ — Trade Management Entry SL ដើម (−1R) +1R +2R 1 · Entry 2 · SL → BE ឥឡូវ Trade គ្មានហានិភ័យ 3 · Partial 50% 4 · Trailing SL តាម Higher Low ច្បាប់តែមួយ៖ កុំពង្រីក SL ចេញឆ្ងាយពេលកំពុងខាត — ដាច់ខាត
រូបភាពទី ១៖ វដ្ដជីវិត Trade មួយ — Entry → Breakeven នៅ 1R → Partial → Trailing Stop Figure 1: The lifecycle of one trade — entry, breakeven at 1R, partial close, then trailing stop
Trailing តឹងពេក = សម្លាប់ Trend Trade Trailing Too Tight Kills Trend Trades
Trailing Stop 10–15 Pips លើ XAUUSD នឹងត្រូវបិទដោយ Noise ធម្មតាក្នុងប៉ុន្មាននាទី។ ចម្ងាយ Trailing គួរធំជាង Noise ធម្មតារបស់ Pair — ប្រើ ATR H1 × 1.5–2 ជាចំណុចចាប់ផ្ដើម។ គោលដៅរបស់ Trailing គឺចាប់ 70% នៃ Trend មិនមែន 100% ទេ — គ្មាននរណាលក់ត្រង់កំពូលបានទេ។
A 10–15 pip trailing stop on XAUUSD gets closed by ordinary noise within minutes. The trailing distance must exceed the pair's normal noise — use H1 ATR × 1.5–2 as a starting point. The goal of trailing is capturing 70% of the trend, not 100% — nobody sells the exact top.

ចុងក្រោយ — ការគ្រប់គ្រង Order ខាត៖ ច្បាប់តែមួយគត់គឺ កុំរំកិល SL ឱ្យធំជាងដើម ដាច់ខាត។ SL ដើមគឺជាការសម្រេចចិត្តដ៏ត្រជាក់បំផុតរបស់អ្នក (មុន Entry) — ការពង្រីកវាពេលកំពុងខាត គឺជាអារម្មណ៍សុទ្ធសាធ ហើយជាផ្លូវទៅរកការលុបគណនី។ Order ប៉ះ SL = ផែនការដំណើរការត្រឹមត្រូវ មិនមែនបរាជ័យទេ។

Finally — managing losing orders: the only rule is NEVER widen the SL. Your original SL was your calmest decision (made before entry) — expanding it while losing is pure emotion and the road to a blown account. An order hitting its SL means the plan worked correctly, not that you failed.

ចំណុចសំខាន់ Key Points
ផែនការគ្រប់គ្រង (BE ត្រង់ណា, បិទផ្នែកត្រង់ណា) ត្រូវសរសេរមុន Entry — ក្រោយ Entry គឺអារម្មណ៍គ្រប់គ្រង
The management plan (where BE, where partials) is written before entry — after entry, emotion takes the wheel
គិតជា R៖ Breakeven នៅ 1R (មិនមែន 5–10 Pips) ហើយដាក់ BE ត្រង់ Entry + Spread + 2–3 Pips
Think in R: breakeven at 1R (not 5–10 pips), placed at entry + spread + 2–3 pips
Partial Close 1/3 នៅ 1R, 1/3 នៅ 2R, ទុក 1/3 ជាមួយ Trailing — ការពារចំណេញ និងចាប់ Trend ព្រមគ្នា
Partial close 1/3 at 1R, 1/3 at 2R, trail the last 1/3 — protecting profit and catching the trend at once
Trailing ចម្ងាយ = ATR × 1.5–2 / Structure-based ល្អបំផុត / Automatic Trailing ត្រូវការ Platform បើក (VPS)
Trailing distance = ATR × 1.5–2 / structure-based is best / automatic trailing needs the platform running (VPS)
ដាច់ខាតកុំពង្រីក SL ពេលខាត — Order ប៉ះ SL = ផែនការដំណើរការ មិនមែនបរាជ័យ
Never widen the SL on a loser — hitting the SL means the plan worked, not that you failed
សាកល្បងចំណេះដឹង Quick Quiz
តើសកម្មភាពមួយណា ដែល Trader មិនត្រូវធ្វើដាច់ខាតក្នុងការគ្រប់គ្រង Position?Which action should a trader never take when managing a position?
  • បិទ Order ផ្នែកខ្លះនៅ 1RTake partial profit at 1R
  • រំកិល SL ទៅ Breakeven នៅ 1RMove the stop loss to breakeven at 1R
  • ពង្រីក SL ឱ្យធំជាងដើម ពេល Order កំពុងខាតWiden the stop loss while the trade is losing
  • ប្រើ Trailing Stop តាមរចនាសម្ព័ន្ធ Higher LowTrail the stop along the higher-low structure
🏆
អបអរសាទរ!
Congratulations!
អ្នកបានបញ្ចប់គ្រប់មេរៀនទាំង 20 ក្នុងផ្នែក «ការជួញដូរ Forex» ដោយជោគជ័យ! 🎉
You have completed all 20 lessons in "Forex Trading". Keep going!