LIVE
កំពុងទាញយកតម្លៃទីផ្សារ...
ទំព័រដើម មូលដ្ឋានគ្រឹះ ការវិភាគមូលដ្ឋានគ្រឹះ XAUUSD Forex Crypto ការគ្រប់គ្រងហានិភ័យ និងចិត្តវិទ្យា ឧបករណ៍ និងវេទិកាជួញដូរ

គាំទ្រគេហទំព័រនេះ

សូមអរគុណចំពោះការគាំទ្ររបស់អ្នក! ការឧបត្ថម្ភរបស់អ្នកនឹងជួយឱ្យយើងបន្តអភិវឌ្ឍមេរៀនឥតគិតថ្លៃសម្រាប់សហគមន៍អ្នកជួញដូរកម្ពុជា។

ABA KHQR

ដោយក្តីគោរព និងស្រឡាញ់ — ក្រុមការងារ LearnTrade 🙏

Fundamental Analysis · មេរៀនទី 01

Fundamental Analysis គឺជាអ្វី?

What is Fundamental Analysis?
អ្នកថ្មី
8 នាទីសម្រាប់អាន
ការវិភាគមូលដ្ឋាន
សេចក្តីផ្តើម Introduction

Trader ជាច្រើនផ្តោតតែលើក្រាហ្វិក (Chart) និងសូចនាករបច្ចេកទេស (Indicators) ដោយភ្លេចសួរសំណួរដ៏សំខាន់មួយ «ហេតុអ្វីបានជាតម្លៃប្រែប្រួល?»។ Fundamental Analysisគឺជាការស្វែងរកចម្លើយចំពោះសំណួរនោះ តាមរយៈការសិក្សាទិន្នន័យសេដ្ឋកិច្ច ព័ត៌មាន និងគោលនយោបាយធនាគារកណ្តាល។ មេរៀននេះនឹងណែនាំអ្នកអំពីអ្វីដែលហៅថា Fundamental Analysis, របៀបដែលវាខុសពី Technical Analysis និងហេតុអ្វីបានវាសំខាន់សម្រាប់ Trader គ្រប់រូប។

Many traders focus only on charts and technical indicators while forgetting one crucial question: "Why is the price moving in the first place?" Fundamental analysis is the search for that answer, achieved by studying economic data, news, and central bank policy. This lesson introduces what fundamental analysis is, how it differs from technical analysis, and why it matters for every trader.

និយមន័យ & ការណែនាំ Definition & Introduction

Fundamental Analysis គឺជាវិធីសាស្ត្រវាយតម្លៃទ្រព្យសកម្ម (Asset) មួយ ដោយផ្អែកលើកត្តាសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងនយោបាយ ដែលមានឥទ្ធិពលទៅលើតម្លៃពិតប្រាកដរបស់វា។ ជំនួសឱ្យការមើលតែទម្រង់ក្រាហ្វិក សួរថា «តើមានអ្វីនៅពីក្រោយ ដែលធ្វើឱ្យរូបិយប័ណ្ណ ឬមាសមានតម្លៃឡើង ឬចុះ?»។

Fundamental analysis is a method of evaluating an asset based on the economic, financial, and political factors that influence its true value. Instead of looking only at chart patterns, it asks: \"What is happening behind the scenes that makes this currency or gold rise or fall?\"

គំនិតសំខាន់៖ តម្លៃ ធៀបនឹង តម្លៃពិត The Core Idea: Price vs. Value
ការវិភាគបច្ចេកទេស (Technical analysis) សិក្សាទៅលើ 'តម្លៃ' ដែលបង្ហាញនៅលើតារាងនៅពេលបច្ចុប្បន្ន។ ការវិភាគមូលដ្ឋាន (Fundamental analysis) សិក្សាទៅលើ 'តម្លៃពិត' ដែលកំណត់ដោយសុខុមាលភាពសេដ្ឋកិច្ច។ នៅពេលទិន្នន័យសេដ្ឋកិច្ចរឹងមាំ រូបិយប័ណ្ណមានទំនោរកើនឡើង (rise) ហើយនៅពេលសេដ្ឋកិច្ចចុះខ្សោយ រូបិយប័ណ្ណមានទំនោរធ្លាក់ចុះ (fall)។
Technical analysis studies the "price" printing on the chart right now.
Fundamental analysis studies the underlying "value" determined by the health of the economy. When economic data is strong, a currency tends to appreciate; when the economy weakens, it tends to fall.
Trader Fundamental ត្រូវតាមដាននូវកត្តាសំខាន់ៗជាច្រើន What Fundamental Traders Watch

Fundamental analysis ត្រូវតាមដាននូវកត្តាសំខាន់ៗជាច្រើន ដើម្បីធ្វើការសម្រេចចិត្តវិនិយោគប្រកបដោយប្រសិទ្ធភាព កត្តាសំខាន់ៗដែលត្រូវតាមដានមានដូចខាងក្រោម៖

Fundamental analysis covers several major factors. For Forex and gold (XAUUSD) traders, the key drivers to monitor include the following:

1
កត្តាទាំងនោះរួមមាន ទិន្នន័យសេដ្ឋកិច្ច ដូចជា អត្រាការប្រាក់ អតិផរណា ផលិតផលក្នុងស្រុកសរុប (GDP) និងអត្រាគ្មានការងារធ្វើ។ ព័ត៌មានទាំងនេះអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារហិរញ្ញវត្ថុ។
Economic Data: GDP, inflation (CPI), employment data (NFP), and unemployment rates — these reveal the overall health of an economy.
2
កត្តាគោលនយោបាយធនាគារកណ្តាល (Central Bank Policy)៖ ការសម្រេចចិត្តលើ Interest Rate របស់ Fed, ECB និងធនាគារកណ្តាលធំៗផ្សេងទៀត ដែលសុទ្ធសឹងតែជាកត្តាដ៏មានឥទ្ធិពលបំផុតលើរូបិយប័ណ្ណ។
Central Bank Policy: Interest rate decisions from the Fed, ECB, and other major central banks are among the most powerful drivers of currency value.
3
ព្រឹត្តិការណ៍ព័ត៌មាន៖ ព័ត៌មានភូមិសាស្ត្រនយោបាយ សង្គ្រាម និងវិបត្តិអាចធ្វើឱ្យទីផ្សារមានចលនាភ្លាមៗ ជាពិសេសមាស ដែលដើរតួជាទ្រព្យសកម្មសុវត្ថិភាព (safe-haven asset)
News Events: Geopolitical news, wars, and crises can move markets instantly, especially gold, which acts as a safe-haven asset.
4
ទស្សនៈរួម ឬអារម្មណ៍ទូទៅរបស់អ្នកវិនិយោគ (Market Sentiment)៖ ទំនុកចិត្តរបស់វិនិយោគិន — តើពួកគេ «ខ្លាច» (Risk-off) ឬ «ក្លាហាន» (Risk-on)?
Market Sentiment: The collective confidence of investors — are they fearful (risk-off) or confident (risk-on)?
Fundamental Analysis ធៀបនឹង Technical Analysis Fundamental vs. Technical Analysis
Aspect / ទិដ្ឋភាព Fundamental Analysis Technical Analysis
Main Question WHY is the price moving? WHEN and WHERE to enter?
Data Source Economic reports, news, rates Price charts, patterns, indicators
Best Time Frame Medium to long term Short to medium term
Typical User Position & swing traders Day traders & scalpers
Main Weakness Poor for exact entry timing Ignores the bigger economic picture
គន្លឹះ៖ ប្រើប្រាស់ទាំងពីរជាមួយគ្នា Tip: Use Both Together
Trader ជោគជ័យភាគច្រើនមិនជ្រើសរើសតែមួយវិធីឡើយពួកគេប្រើ Fundamental Analysis ដើម្បីសម្រេចថា «តើគួរ Buy ឬ Sell» (ទិសដៅផ្សារ) ហើយប្រើ Technical Analysis ដើម្បីសម្រេចថា «តើគួរចូលនៅត្រង់ចំណុចណា និងពេលណា» (ពេលវេលាដែលត្រូវចូលផ្សារ)។
Most successful traders do not pick just one. They use fundamental analysis to decide whether to buy or sell (the direction) and technical analysis to decide the exact entry point and timing.
ឧទាហរណ៍ជាក់ស្តែងលើមាស (XAUUSD) A Real Example for Gold (XAUUSD)

ដើម្បីមើលឃើញ Fundamental Analysis ដំណើរការយ៉ាងដូចម្ដ៉េច ចូរពិចារណាឧទាហរណ៍មួយដែលប៉ះពាល់ដល់តម្លៃមាស៖

To see fundamental analysis in action, consider a common scenario that affects gold:

ឧទាហរណ៍ Worked Example
ប្រសិនបើសហរដ្ឋអាមេរិកចេញផ្សាយទិន្នន័យសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) ដែលបង្ហាញពីអតិផរណាខ្ពស់ជាងការព្យាករណ៍ទីផ្សារ នោះទីផ្សារនឹងវាយតម្លៃថា អតិផរណាខ្ពស់អាចជំរុញឲ្យធនាគារកណ្តាលអាមេរិក (Fed) ដំឡើងអត្រាការប្រាក់។ ការដំឡើងអត្រាការប្រាក់នេះ នឹងធ្វើឲ្យប្រាក់ដុល្លារអាមេរិក (USD) កើនឡើងថ្លៃ។ ជាធម្មតា នៅពេលប្រាក់ដុល្លារឡើងថ្លៃ តម្លៃមាស (XAUUSD) នឹងមាននិន្នាការធ្លាក់ចុះ ដោយសារមាសមិនផ្តល់ការប្រាក់ ហើយកាន់តែថ្លៃនៅពេលប្រាក់ដុល្លារកើនឡើង។ fundamental trader ដែលយល់ដឹងពីខ្សែសង្វាក់នៃទំនាក់ទំនងនេះ អាចត្រៀមខ្លួនជាមុន មុនពេលដែលតារាងតម្លៃបង្ហាញសញ្ញាណាមួយ។
Suppose the United States releases CPI (inflation) data that comes in higher than the market forecast.
The market reasons: high inflation → the Fed may raise interest rates → the US dollar (USD) strengthens → gold (XAUUSD) usually tends to fall, because gold pays no interest and becomes more expensive when the dollar rises.
A fundamental trader who understands this chain can prepare in advance, before the chart even prints a signal.
ចំណុចសំខាន់ៗត្រូវចងចាំ Key Takeaways
Fundamental Analysis សិក្សាអំពីមូលហេតុ នៅពីក្រោយចលនាតម្លៃ តាមរយៈទិន្នន័យសេដ្ឋកិច្ច ព័ត៌មាន និងគោលនយោបាយធនាគារកណ្តាល។
Fundamental analysis studies the "why" behind price moves through economic data, news, and central bank policy.
ភាពខុសរវាង Technical Analysis និង fundamental Analysis ការវិភាគមូលដ្ឋាន ផ្តោតសំខាន់លើការកំណត់ទិសដៅ (ទិញ ឬលក់) ដោយវាយតម្លៃពីតម្លៃពិតរបស់ទ្រព្យសកម្មមួយ តាមរយៈការពិនិត្យមើលកត្តាសេដ្ឋកិច្ច ឧស្សាហកម្ម និងក្រុមហ៊ុន ចំណែក Technical Analysis ការវិភាគបច្ចេកទេស ផ្តោតលើការកំណត់ពេលវេលា និងចំណុចចូលទីផ្សារ ដោយសិក្សាពីលំនាំតម្លៃ និងបរិមាណជួញដូរ។
It differs from technical analysis: fundamentals suggest the direction (buy/sell), while technicals suggest the timing and entry point.
ការយល់ដឹងពី Interest Rate, អតិផរណា និងព័ត៌មានធំៗ ជួយឱ្យអ្នកយល់ថា ហេតុអ្វី លុយដុល្លា និងមាស (XAUUSD) មានការប្រែប្រួល។
Understanding interest rates, inflation, and major news helps you grasp why the USD and gold (XAUUSD) move the way they do.
សាកល្បងចំណេះដឹង Quick Quiz
តើ Fundamental Analysis ផ្តោតជាចម្បងលើអ្វី?What does fundamental analysis primarily focus on?
  • ទម្រង់ក្រាហ្វិក និងសូចនាករបច្ចេកទេស ដូចជា RSI និង Moving AverageChart patterns and technical indicators such as RSI and moving averages
  • កត្តាសេដ្ឋកិច្ច ព័ត៌មាន និងគោលនយោបាយធនាគារកណ្តាល ដែលកំណត់តម្លៃពិតរបស់ AssetThe economic factors, news, and central bank policy that determine an asset's true value
  • ការទស្សន៍ទាយតម្លៃដោយផ្អែកលើពណ៌នៃទៀន (Candle) តែប៉ុណ្ណោះPredicting price based only on the color of the candles
  • ការរាប់ចំនួន Pips ដែលអ្នកចង់ចំណេញក្នុងមួយថ្ងៃCounting the number of pips you want to profit each day
🏆
អបអរសាទរ!
Congratulations!
អ្នកបានបញ្ចប់គ្រប់មេរៀនទាំង 20 ក្នុងផ្នែក «ការវិភាគមូលដ្ឋាន» ដោយជោគជ័យ! 🎉
You have completed all 20 lessons in "Fundamental Analysis". Keep going!