LIVE
កំពុងទាញយកតម្លៃទីផ្សារ...
ទំព័រដើម មូលដ្ឋានគ្រឹះ ការវិភាគមូលដ្ឋានគ្រឹះ XAUUSD Forex Crypto ការគ្រប់គ្រងហានិភ័យ និងចិត្តវិទ្យា ឧបករណ៍ និងវេទិកាជួញដូរ

គាំទ្រគេហទំព័រនេះ

សូមអរគុណចំពោះការគាំទ្ររបស់អ្នក! ការឧបត្ថម្ភរបស់អ្នកនឹងជួយឱ្យយើងបន្តអភិវឌ្ឍមេរៀនឥតគិតថ្លៃសម្រាប់សហគមន៍អ្នកជួញដូរកម្ពុជា។

ABA KHQR

ដោយក្តីគោរព និងស្រឡាញ់ — ក្រុមការងារ LearnTrade 🙏

Trading Fundamentals · មេរៀនទី 10

Long vs Short Position

Long vs Short Positions
អ្នកថ្មី
8 នាទីសម្រាប់អាន
មូលដ្ឋានគ្រឹះនៃការជួញដូរ
សេចក្តីផ្តើម Introduction

នៅក្នុងទីផ្សារហិរញ្ញវត្ថុ អ្នកមិនចាំបាច់រង់ចាំតម្លៃឡើងថ្លៃទើបអាចរកប្រាក់ចំណេញបាននោះទេ។ ផ្ទុយទៅវិញ អ្នកអាចរកប្រាក់ចំណេញបានទាំងពេលដែលទីផ្សារឡើងថ្លៃ និងពេលដែលទីផ្សារធ្លាក់ចុះ។ នេះគឺដោយសារតែមានប្រភេទ position ពីរផ្សេងគ្នាគឺ Long (ទិញ) និង Short (លក់)។ ការយល់ដឹងពីភាពខុសគ្នារវាងការទិញ (Buy/Long) និងការលក់ (Sell/Short) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ។ មេរៀននេះនឹងពន្យល់ positions ទាំងពីរនេះតាមរបៀបងាយស្រួល ជាមួយនឹងឧទាហរណ៍ជាក់ស្តែងលើ XAUUSD។

In the financial markets, you do not have to wait for prices to rise in order to profit. You can make money both when the market goes up and when it falls, using two different types of positions: long and short. Understanding the difference between buying (buy/long) and selling (sell/short) is an important foundation, because it opens the opportunity to profit in any market condition. This lesson explains both positions in a simple way, with practical examples on XAUUSD.

Long Position (ការទិញ) គឺជាអ្វី? What is a Long Position (Buying)?

Long position គឺជាការទិញទ្រព្យសកម្មមួយដោយសង្ឃឹមថាតម្លៃរបស់វានឹងកើនឡើង។ គោលការណ៍ដ៏សាមញ្ញគឺ "ទិញថោក លក់ថ្លៃ"។ អ្នកវិនិយោគទិញក្នុងតម្លៃមួយ ហើយប្រសិនបើតម្លៃកើនឡើង ពួកគេនឹងលក់វាម្តងទៀតក្នុងតម្លៃខ្ពស់។

A long position is buying an asset in the hope that its price will rise. The simple principle is "buy low, sell high." You buy at one price, and if the price rises, you sell again at a higher price to take the difference as profit.

ឧទាហរណ៍ Long Long Example
អ្នក Buy XAUUSD នៅ 4,000 ដុល្លារ (បើក Long Position)។
តម្លៃឡើងទៅ 4,060 ដុល្លារ ហើយអ្នកលក់ចេញ (បិទ Position)។
ប្រាក់ចំណេញ = 4,060 − 4,000 = 60 ដុល្លារ ក្នុងមួយ Ounce។
អ្នកចំណេញ ព្រោះអ្នករំពឹងថាវាឡើង ហើយតម្លៃក៏ឡើងពិតមែន។
You buy XAUUSD at $4,000 (opening a long position).
The price rises to $4,060 and you sell to close the position.
Profit = 4,060 − 4,000 = $60 per ounce.
You profit because you predicted the price would rise, and it did.
Short Position (ការលក់) គឺជាអ្វី? What is a Short Position (Selling)?

Short Position គឺជាការលក់ទ្រព្យសកម្ម ដោយសង្ឃឹមថាតម្លៃរបស់វានឹងធ្លាក់។ គោលការណ៍គឺផ្ទុយពី Long គឺ "លក់ខ្ពស់ ទិញទាប"។ តាមរយៈ Broker អ្នកអាចលក់ទ្រព្យសកម្មដែលអ្នកមិនទាន់មាន រួចទិញវាមកវិញនៅពេលក្រោយក្នុងតម្លៃទាបជាង ដើម្បីយកភាពខុសគ្នាជាប្រាក់ចំណេញ។

A short position is selling an asset in the hope that its price will fall. The principle is the opposite of long: "sell high, buy low." Through a broker, you can sell an asset you do not yet own, then buy it back at a lower price later, taking the difference as profit.

ឧទាហរណ៍ Short Short Example
អ្នក Sell XAUUSD នៅ 4,060 ដុល្លារ (បើក Short Position)។
តម្លៃធ្លាក់ចុះមក 4,000 ដុល្លារ ហើយអ្នកទិញវិញ (បិទ Position)។
ប្រាក់ចំណេញ = 4,060 − 4,000 = 60 ដុល្លារ ក្នុងមួយ Ounce។
ទោះបីតម្លៃធ្លាក់ អ្នកនៅតែចំណេញ ព្រោះអ្នកលក់មុននៅតម្លៃខ្ពស់។
You sell XAUUSD at $4,060 (opening a short position).
The price falls to $4,000 and you buy it back to close the position.
Profit = 4,060 − 4,000 = $60 per ounce.
Even though the price fell, you still profit, because you sold first at the higher price.
Long (ទិញ) និង Short (លក់) — ចំណេញពីទិសដៅផ្ទុយគ្នា LONG / BUY ទិញទាប → លក់ខ្ពស់ Buy 4,000 Sell 4,060 +ចំណេញ SHORT / SELL លក់ខ្ពស់ → ទិញទាប Sell 4,060 Buy 4,000 +ចំណេញ Long ចំណេញពេលតម្លៃឡើង (ទិញមុន លក់ក្រោយ) | Short ចំណេញពេលតម្លៃធ្លាក់ (លក់មុន ទិញក្រោយ) ជាមួយ Short អ្នកអាចចំណេញ ទោះទីផ្សារកំពុងធ្លាក់ — នេះជាអត្ថប្រយោជន៍នៃ Forex/CFD
Long ចំណេញពេលតម្លៃឡើង (ទិញ 4,000 → លក់ 4,060)។ Short ចំណេញពេលតម្លៃធ្លាក់ (លក់ 4,060 → ទិញ 4,000)។ ទិសដៅផ្ទុយគ្នា តែគោលដៅដូចគ្នា គឺយកភាពខុសគ្នាជាប្រាក់ចំណេញ។ Long profits when price rises (buy 4,000 → sell 4,060). Short profits when price falls (sell 4,060 → buy 4,000). Opposite directions, same goal: capturing the difference
ការប្រៀបធៀប Long និង Short Comparing Long and Short
ចំណុចAspect Long (Buy)Long (Buy) Short (Sell)Short (Sell)
ការរំពឹងទុកលើទីផ្សារMarket Prediction តម្លៃនឹងឡើងPrice will rise តម្លៃនឹងធ្លាក់Price will fall
លំដាប់Sequence ទិញមុន → លក់ក្រោយBuy first → sell later លក់មុន → ទិញក្រោយSell first → buy later
ចំណេញពេលProfits When តម្លៃឡើងខ្ពស់ជាងតម្លៃចូល (Entry)Price rises above entry តម្លៃធ្លាក់ទាបជាងតម្លៃចូល (Entry)Price falls below entry
ខាតនៅពេលLoses When តម្លៃធ្លាក់ចុះPrice falls តម្លៃកើនឡើងPrice rises
គន្លឹះចងចាំ A Way to Remember
Long position (ទិញ) គឺដូចជា "មើលឡើងលើ" (bullish) ដោយសង្ឃឹមថាតម្លៃនឹងឡើង។ ប៊ូតុង "ទិញ" គឺពណ៌បៃតង។
Short position (លក់) គឺដូចជា "មើលចុះក្រោម" (bearish) ដោយសង្ឃឹមថាតម្លៃនឹងចុះ។ ប៊ូតុង "លក់" គឺពណ៌ក្រហម។
Remember by direction: long is like "looking up" (bullish), while short is like "looking down" (bearish).
On most platforms, the Buy button is green (long) and the Sell button is red (short) — make sure you click the correct direction.
ហានិភ័យ និងចំណុចដែលត្រូវប្រុងប្រយ័ត្ន Risks & Points to Watch

ទាំង Long និង Short អាចនាំមកនូវប្រាក់ចំណេញ ឬការខាតបង់ស្មើគ្នា ដូច្នេះទាំងពីរត្រូវការ Stop Loss និងការគ្រប់គ្រងហានិភ័យដូចគ្នា។ ក៏ប៉ុន្តែ Short Position មានចំណុចពិសេសមួយចំនួនដែលអ្នកគួរដឹង៖

Both long and short can bring equal profits or losses, so both require stop losses and the same risk management. However, short positions have a few special points you should know:

តាមទ្រឹស្ដី Short មានហានិភ័យខ្ពស់ជាង ព្រោះតម្លៃអាចឡើងគ្មានដែនកំណត់ (ប៉ុន្តែតម្លៃធ្លាក់បានត្រឹម 0)
Short is theoretically riskier because price can rise without limit (but can only fall to 0)
ការ hold Short ឆ្លងយប់អាចមាន Swap Fee ខុសពី Long — ពិនិត្យ Swap របស់ Broker
Holding a short overnight may have a different swap fee than a long — check your broker's swap rates
ក្នុងទីផ្សារឡើងខ្លាំង (Strong Uptrend) ការ Short គឺជាការ Trade ប្រឆាំងទិសដៅ — ត្រូវប្រុងប្រយ័ត្នឲ្យមែនទែន
In a strong uptrend, shorting is trading against the direction — be very careful
កុំច្រឡំចុច Sell ខណៈអ្នកចង់ Buy — កំហុសទិសដៅធ្វើឱ្យ Trade ផ្ទុយពីគម្រោងទាំងស្រុង
Do not accidentally click Sell when you mean to Buy — a direction mistake makes the trade the complete opposite of your plan
ចំណុចសំខាន់ Key Points
Long = ទិញ ដោយសង្ឃឹមតម្លៃឡើង (ទិញទាប លក់ខ្ពស់)
Long = buying, hoping price rises (buy low, sell high)
Short = លក់ ដោយសង្ឃឹមតម្លៃធ្លាក់ចុះ (លក់ខ្ពស់ ទិញទាប)
Short = selling, hoping price falls (sell high, buy low)
Short អាចឱ្យអ្នកចំណេញបាន ទោះទីផ្សារកំពុងធ្លាក់
Short lets you profit even when the market is falling
ទាំង Long និង Shor ត្រូវការដាក់ Stop Loss និងការគ្រប់គ្រងហានិភ័យដូចគ្នា
Both require a stop loss and the same risk management
ត្រូវប្រាកដថាចុចត្រូវទិសដៅ — Buy បៃតង, Sell ក្រហម
Make sure you click the correct direction — Buy is green, Sell is red
សាកល្បងចំណេះដឹង Quick Quiz
អ្នកបើក Short Position លើ XAUUSD នៅ 4,060។ តើអ្នកចំណេញនៅពេលណា?You open a short position on XAUUSD at 4,060. When do you profit?
  • ពេលតម្លៃឡើងលើ 4,060When price rises above 4,060
  • ពេលតម្លៃធ្លាក់ក្រោម 4,060When price falls below 4,060
  • ពេលតម្លៃនៅដដែលWhen price stays the same
  • Short មិនអាចចំណេញបានទេA short can never profit
🏆
អបអរសាទរ!
Congratulations!
អ្នកបានបញ្ចប់គ្រប់មេរៀនទាំង 25 ក្នុងផ្នែក «មូលដ្ឋានគ្រឹះនៃការជួញដូរ» ដោយជោគជ័យ! 🎉
You have completed all 25 lessons in "Trading Fundamentals". Keep going!