មូលដ្ឋាន Position Sizing
តើអ្នកគួរជួញដូរក្នុងទំហំប៉ុនណា? នេះជាសំណួរដ៏សំខាន់បំផុតមួយដែល Traders ថ្មីភាគច្រើនមិនសូវយកចិត្តទុកដាក់ ហើយក៏ជាមូលហេតុចម្បងដែលធ្វើឱ្យគណនីអស់ទឹកប្រាក់ (Blow Account)។ Position Sizing គឺជាការកំណត់ទំហំនៃការជួញដូរ (Lot) ឱ្យសមស្របទៅនឹងទំហំគណនី និងចំនួនទឹកប្រាក់ដែលអ្នកអាចទទួលយកបាននៅពេលខាត។ ការធ្វើ Position Sizing ត្រឹមត្រូវ ជួយឱ្យអ្នក survival ក្នុងទីផ្សារបានយូរ ទោះបីជាអ្នកខាតជាប់គ្នាច្រើនដងក៏ដោយ។ មេរៀននេះនឹងបង្រៀនអ្នកពីរបៀបគណនាទំហំ Lot ដ៏ត្រឹមត្រូវ តាមរូបមន្តសាមញ្ញ។
How big should your trade be? This is one of the most important questions that most new traders overlook — and it is the number one reason accounts blow up. Position sizing is setting your trade size (lot) to fit your account size and the amount you are willing to lose. Correct position sizing helps you survive in the market for a long time, even after many consecutive losses. This lesson teaches you how to calculate the right lot size using a simple formula.
Traders ថ្មីភាគច្រើនផ្តោតលើ "ចំណុចចូល" (Entry) ប៉ុន្តែភ្លេចរឿងដែលសំខាន់ជាងនេះ គឺ "ទំហំនៃការជួញដូរ" (Position Size)។ ការជួញដូរក្នុងទំហំធំពេកជាមួយគណនីតូច គឺប្រៀបដូចជាការបើកឡានលឿនពេកលើផ្លូវរអិល ដែលការភ្លាំងភ្លាត់តែបន្តិចបន្តួចអាចធ្វើឱ្យអ្នកបាត់បង់អ្វីៗទាំងអស់។
Most new traders focus on "where to enter," but forget something more important: "how much to enter" (position size). Entering a trade too large with a small account is like driving too fast on a slippery road — a small mistake can make you lose everything.
មាសធ្លាក់ចុះ ១០ ដុល្លារ (ការប្រែប្រួលធម្មតាបំផុត) = ខាត ៥០០ ដុល្លារ = គណនីអស់ ១០០%!
ផ្ទុយទៅវិញ ប្រសិនបើគាត់បើកត្រឹម ០.០២ Lot ជាមួយ Stop Loss ត្រឹមត្រូវ ការខាតនឹងមានចំនួនតិចតួចប៉ុណ្ណោះ ហើយគាត់នៅតែមានឱកាសបន្តការជួញដូរ។
Gold falls $10 (a completely ordinary move) = a $500 loss = 100% of the account gone!
By contrast, had they opened just 0.02 lot with a proper stop loss, the loss would be small, and they would still have a chance to keep trading.
ច្បាប់ ១% មានន័យថា ក្នុងមួយ Trade អ្នកមិនត្រូវប្រថុយប្រាក់លើសពី ១% នៃដើមទុនសរុបឡើយ (០.៥% សម្រាប់អ្នកថ្មី)។ ច្បាប់នេះមិនកំណត់ទំហំ Lot ដោយផ្ទាល់ទេ ប៉ុន្តែវាជាការកំណត់ចំនួនទឹកប្រាក់ដែលអ្នកព្រមខាត ប្រសិនបើ Stop Loss ត្រូវប៉ះ។
The 1% rule means that on a single trade, you never risk more than 1% of your total capital (0.5% for beginners). This does not set the lot size directly — it sets the amount you are willing to lose if your stop loss is hit.
| ដើមទុនCapital | Risk ១%/TradeRisk 1%/Trade | ខាតជាប់គ្នា ១០ ដង10 Losses in a Row | ដើមទុននៅសល់Capital Left |
|---|---|---|---|
| ៥០០ ដុល្លារ$500 | ៥ ដុល្លារ$5 | -៥០ ដុល្លារ-$50 | ≈ ៤៥០ ដុល្លារ≈ $450 |
| ១,០០០ ដុល្លារ$1,000 | ១០ ដុល្លារ$10 | -១០០ ដុល្លារ-$100 | ≈ ៩០០ ដុល្លារ≈ $900 |
| ៥,០០០ ដុល្លារ$5,000 | ៥០ ដុល្លារ$50 | -៥០០ ដុល្លារ-$500 | ≈ ៤,៥០០ ដុល្លារ≈ $4,500 |
សូមពិនិត្យមើលតារាងខាងលើ៖ ទោះបីជាខាតជាប់គ្នា ១០ ដង (ដែលកម្រនឹងកើតឡើងណាស់) គណនីរបស់អ្នកនៅសល់ប្រហែល ៩០%។ អ្នកនៅតែមានឱកាសកែតម្រូវ និងបន្តការជួញដូរ។ នេះហើយជាអំណាចនៃច្បាប់ ១%។
Look at the table above: even after 10 consecutive losses (which is very rare), the account still holds about 90%. You still have a chance to adjust and keep trading. That is the power of the 1% rule.
ការគណនាទំហំ Lot ត្រូវការព័ត៌មាន ៣ យ៉ាង៖ ចំនួនទឹកប្រាក់ដែលអ្នកព្រមខាត (Risk), ចម្ងាយ Stop Loss គិតជា pip, និង Pip Value។ រូបមន្តគឺ៖
Calculating lot size needs three pieces of information: the amount you are willing to risk, the stop-loss distance in pips, and the pip value. The formula is:
Position Sizing ល្អ មិនធ្វើឱ្យអ្នកក្លាយជាអ្នកឈ្នះភ្លាមៗទេ ប៉ុន្តែវាធានាថាអ្នកនៅមានឱកាសឈ្នះនៅថ្ងៃស្អែក។ Traders ដែលរស់រានបានយូរ គឺជាអ្នកដែលឈ្នះនៅទីបំផុត។
Good position sizing does not make you a winner instantly, but it ensures you still have a chance to win tomorrow. The traders who survive the longest are the ones who win in the end.