LIVE
កំពុងទាញយកតម្លៃទីផ្សារ...
ទំព័រដើម មូលដ្ឋានគ្រឹះ ការវិភាគមូលដ្ឋានគ្រឹះ XAUUSD Forex Crypto ការគ្រប់គ្រងហានិភ័យ និងចិត្តវិទ្យា ឧបករណ៍ និងវេទិកាជួញដូរ

គាំទ្រគេហទំព័រនេះ

សូមអរគុណចំពោះការគាំទ្ររបស់អ្នក! ការឧបត្ថម្ភរបស់អ្នកនឹងជួយឱ្យយើងបន្តអភិវឌ្ឍមេរៀនឥតគិតថ្លៃសម្រាប់សហគមន៍អ្នកជួញដូរកម្ពុជា។

ABA KHQR

ដោយក្តីគោរព និងស្រឡាញ់ — ក្រុមការងារ LearnTrade 🙏

ICT & Smart Money Concepts · មេរៀនទី 06

Fair Value Gap (FVG)

Fair Value Gap (FVG)
មធ្យម
4 នាទីសម្រាប់អាន
ICT & Smart Money
សេចក្តីផ្តើម Introduction

"Fair Value Gap (FVG) មិនមែនគ្រាន់តែជាគម្លាតតម្លៃធម្មតានោះទេ ប៉ុន្តែវាគឺជា 'តម្រុយ' នៃការប្រមូលផ្តុំកម្លាំងដ៏ខ្លាំងក្លារបស់ស្ថាប័នធំៗ (Smart Money)។ នៅពេលទីផ្សាមានសន្ទុះខ្លាំង វាបន្សល់ទុកនូវ 'ភាពមិនមានតុល្យភាព' (Price Inefficiency) ដែលទីផ្សារតែងតែវិលត្រឡប់មកបំពេញវិញជានិច្ច។

An FVG is a gap left when price moves too fast for fair trading. Markets often return to fill it — and that is where ICT traders wait.

FVG កើតឡើងយ៉ាងដូចម្តេច How an FVG Forms

ក្នុងស្ថានភាពធម្មតា ទីផ្សារមានលក្ខណៈ 'Efficient' (ទិញលក់ដោះដូរគ្រប់កម្រិតតម្លៃ)។ ប៉ុន្តែនៅពេលមាន News ឬស្ថាប័នទម្លាក់ Order ធំៗ ទីផ្សារហក់រត់លឿន រហូតបន្សល់ទុក 'ចន្លោះ' ដែលគ្មានការជួញដូរ។ នេះហើយជា Fair Value Gap (FVG)។ វាគឺជាសញ្ញាដែលបង្ហាញថា ទីផ្សារមិនទាន់មានតុល្យភាព ហើយវានឹងព្យាយាមវិលត្រលប់មកបំពេញចន្លោះនេះវិញនៅពេលក្រោយ។

In normal conditions buyers and sellers meet at every price level. But when big news lands or a large institutional order hits, price moves so fast that some levels get almost no trading at all. That gap is an FVG.

អ្នកអាចរកឃើញ FVG បានដោយមើលទៀន ៣ ដើមជាប់គ្នា៖ ប្រសិនបើ High របស់ទៀនទី ១ និង Low របស់ទៀនទី ៣ មិនត្រួតស៊ីគ្នា (មិនប៉ះគ្នា) នោះចន្លោះទំនេរដែលស្ថិតនៅចន្លោះពួកវា គឺជា FVG។ នេះគឺជាគោលការណ៍តែមួយគត់ដែលអ្នកត្រូវចងចាំ។

Find it with three candles: if the high of candle 1 and the low of candle 3 do not overlap, the space between them is an FVG. That is the whole rule.

Fair Value Gap (FVG) — ចន្លោះមិនស្មើគ្នា ៣ Candle C1 C2 C3 Candle ១ ចលនាធំ Candle ៣ Low របស់ C3 High របស់ C1 CE ៥០% FVG — តំបន់មិនស្មើគ្នា តម្លៃច្រើនវិលមកបំពេញ C2 រត់លឿនពេក រហូតទុកចន្លោះរវាង High របស់ C1 និង Low របស់ C3 — នេះជា FVG។ ចំណុច ៥០% (CE) គឺជាកន្លែងដែល Trader ICT ភាគច្រើនចាំចូល Order។
C2 មានសន្ទុះខ្លាំង រហូតទុកចន្លោះរវាង High របស់ C1 និង Low របស់ C3។ បន្ទាត់ពណ៌មាសនៅចំកណ្តាល គឺជា CE (៥០%) ដែល Trader ICT ចាំចូល Order។ C2 moves so fast it leaves a gap between C1’s high and C3’s low. The gold line at the midpoint is the CE (50%), where ICT traders wait to enter.
BISI និង SIBI BISI & SIBI

ICT ដាក់ឈ្មោះ FVG តាមទិសដៅ។ ឈ្មោះមើលទៅចម្លែក ប៉ុន្តែវាគ្រាន់តែជាអក្សរកាត់ធម្មតា។

ICT names FVGs by direction. The names look strange but they are just abbreviations.

BISI = Buy-side Imbalance, Sell-side Inefficiency — FVG ដែលកើតពីចលនាឡើង។ វាដើរតួជា Support ពេលតម្លៃវិលមកវិញ
BISI is an FVG left by an up move. It acts as support when price returns
SIBI = Sell-side Imbalance, Buy-side Inefficiency — FVG ដែលកើតពីចលនាចុះ។ វាដើរតួជា Resistance
SIBI is an FVG left by a down move. It acts as resistance
កុំចាំឈ្មោះ ចាំតែថា៖ FVG ឡើង = តំបន់ទិញ, FVG ចុះ = តំបន់លក់
Do not memorise the names. Just remember: up-move FVG is a buy zone, down-move FVG is a sell zone
មាសបង្កើត FVG ញឹកញាប់ណាស់ ជាពិសេសពេលទិន្នន័យ CPI ឬ NFP ចេញ ព្រោះតម្លៃរត់រាប់ដុល្លារក្នុងរយៈពេលប៉ុន្មានវិនាទី។
Gold produces FVGs constantly, especially around CPI and NFP releases, because price can travel several dollars in seconds.
ប្រើ FVG ជា Entry Using an FVG as an Entry

អ្នកថ្មីច្រើនតែឃើញ FVG រួចចូល Trade ភ្លាម (FOMO) ដោយខ្លាចក្រែងតម្លៃរត់ចោល។ តែតាមពិតទៅ FVG គ្រាន់តែជាតំបន់ដែលបង្ហាញថាទីផ្សារមានភាពមិនតុល្យភាព (Imbalance)។
កំហុស៖ ចូលភ្លាមៗដោយសង្ឃឹមថាតម្លៃនឹងរត់បន្តទៅមុខទៀត។
ការពិត៖ តម្លៃភាគច្រើននឹងវិលត្រឡប់មក "បំពេញ" (Fill) ចន្លោះនោះសិន ទើបបន្តដំណើរទៅមុខទៀត។

The beginner mistake is entering the moment an FVG appears. Wait for price to return to it. An FVG is not an entry signal — it is a meeting point.

ឧទាហរណ៍ XAUUSD XAUUSD Example
XAUUSD (M15)៖ Candle ១ មាន High 4,042 · Candle ២ ជា Candle ធំឡើងលើ · Candle ៣ មាន Low 4,048។
គម្លាតរវាង 4,042 និង 4,048 គឺជា FVG ទំហំ $6 — គ្មានការជួញដូរកើតឡើងក្នុងតំបន់នេះទេ។

កុំចូល Buy ភ្លាមនៅ 4,055។ រង់ចាំតម្លៃ Retrace ចុះមកប៉ះ 4,048 សិន។
Entry (Buy)៖ 4,048 · Stop Loss៖ 4,040 (ក្រោម FVG ទាំងមូល · ចម្ងាយ $8)
Target៖ 4,064 ($16) → R:R = 1:2
XAUUSD (M15): candle 1 has a high of 4,042 · candle 2 is a large up-candle · candle 3 has a low of 4,048.
The gap between 4,042 and 4,048 is a $6 FVG — no trading took place inside it.

Do not buy immediately at 4,055. Wait for price to retrace down and touch 4,048.
Entry (buy): 4,048 · Stop loss: 4,040 (below the whole FVG, $8 away)
Target: 4,064 ($16) → 1:2 reward-to-risk
ជំហាន / Step សកម្មភាព / Action
១ — រកឃើញ រក FVG លើ Timeframe ធំ (H1 ឬ H4) មិនមែន M1
២ — រង់ចាំ ចាំតម្លៃវិលមកប៉ះតំបន់ FVG — កុំដេញ
៣ — ចូល ចូល Order នៅជុំវិញចំណុច CE (៥០%)
៤ — SL ដាក់ SL ខាងក្រៅ FVG មិនមែនក្នុងវា
៥ — TP ដាក់ TP ត្រង់ Liquidity បន្ទាប់ (BSL ឬ SSL)
កុំគ្រាន់តែឃើញ FVG ហើយចូល Trade ភ្លាមៗ! Setup ដែលមានសុវត្ថិភាពបំផុត គឺនៅពេលដែល FVG កើតឡើងក្រោយការ Sweep។ នេះគឺជាសញ្ញាបញ្ជាក់ថា "មេធំ" បានបោកបញ្ឆោតអ្នកលក់រាយរួចរាល់ ហើយកំពុងរុញទីផ្សារទៅទិសដៅពិតប្រាកដ។ ចូររង់ចាំ Setup មួយនេះ នោះអ្នកនឹងលែងវង្វេងទៀតហើយ។
Tie this to the liquidity lesson: the best FVGs form after price has taken liquidity. Sweep first, then FVG — that is the cleanest setup.
FVG មិនមែនជាតំបន់ដែលទីផ្សារត្រូវតែប្រតិកម្មជានិច្ចនោះទេ។ ប្រសិនបើតម្លៃធ្វើការ Displacement (រត់កាត់) ឆ្លងកាត់ FVG យ៉ាងលឿនដោយមិនមានការឆ្លើយតបនោះ មានន័យថា Institutional Order Flow មិនមានវត្តមាននៅទីនោះទេ។ ទីផ្សារកំពុងប្រាប់យើងថា Setup នេះត្រូវបាន Invalidated (ទុកជាមោឃៈ)។
Not every FVG gets filled. Some stay open for months. If price cuts straight through one, the move is stronger than expected — get out, do not argue with it.
សាកល្បងចំណេះដឹង Quick Quiz
FVG ត្រូវការ Candle ប៉ុន្មានដើម ដើម្បីបង្កើត?How many candles does it take to form an FVG?
  • ១ ដើមOne
  • ២ ដើមTwo
  • ៣ ដើមThree
  • ៥ ដើមFive
🏆
អបអរសាទរ!
Congratulations!
អ្នកបានបញ្ចប់គ្រប់មេរៀនទាំង 22 ក្នុងផ្នែក «ICT & Smart Money» ដោយជោគជ័យ! 🎉
You have completed all 22 lessons in "ICT & Smart Money Concepts". Keep going!