Premium, Discount & Equilibrium
"ការជួញដូរគឺដូចជាការដើរទិញអីវ៉ាន់ដែរ"
អ្នកមិនមែនជាមនុស្សល្ងង់ដែលទៅទិញខោអាវនៅពេលគេលក់ថ្លៃបំផុតនោះទេ។ ដូច្នេះហេតុអ្វីបានជាអ្នកចូល Buy នៅពេលដែលតម្លៃមាសបានហក់ឡើងខ្ពស់ខ្លាំង (Premium)? ប្រើ EQ ជាបន្ទាត់ព្រំដែន៖ ក្រោម ៥០% គឺជាការ 'បញ្ចុះតម្លៃ' (Discount) ដែលជាពេលល្អបំផុតសម្រាប់អ្នកទិញ។ លើស ៥០% គឺជារបស់ 'ថ្លៃ' ដែលអ្នកគួរទុកឱ្យអ្នកដទៃទិញវិញ។ ប្រើច្បាប់សាមញ្ញនេះ អ្នកនឹងឈប់ខាតលុយ។
A simple principle: do not buy expensive, do not sell cheap. ICT measures it with a dealing range and its 50% equilibrium — the simplest filter there is, and the one that removes the most bad trades.
"សត្រូវដ៏ធំបំផុតរបស់អ្នក មិនមែនជាក្រាហ្វទេ គឺ 'ភាពភ្លេចខ្លួន'!"
ពេលអ្នកនៅផ្សារ អ្នកចរចាតម្លៃរហូតដល់បានទាបបំផុត។ ប៉ុន្តែពេលឃើញក្រាហ្វហក់ឡើងខ្ពស់ត្រដែត ស្រាប់តែអ្នកប្រញាប់ចូលទិញដោយភ័យខ្លាច (FOMO) ដោយភ្លេចថាអ្នកកំពុងទិញរបស់ដែល 'ថ្លៃ' បំផុត។ កុំឱ្យក្រាហ្វបោកបញ្ឆោតអារម្មណ៍អ្នក! ការជួញដូរជោគជ័យមិនមែនស្វែងរកភាពអស្ចារ្យនោះទេ ប៉ុន្តែវាគឺការធ្វើរឿងសាមញ្ញៗ៖ 'ទិញពេលថោក លក់ពេលថ្លៃ'។ បើអ្នកមិនអាចធ្វើរឿងនេះបានទេ អ្នកនឹងគ្មានថ្ងៃឈ្នះទីផ្សារឡើយ។
The principle here is so simple everyone already knows it: do not buy expensive, do not sell cheap. You apply it every day buying vegetables at the market or gold at a shop. Yet on a chart, most traders forget it completely.
ការកំណត់ Dealing Range (ជួរតម្លៃ) គឺជាជំហានដំបូងដ៏សំខាន់បំផុត។ អ្វីដែលអ្នកត្រូវធ្វើមានតែ ៣ ជំហានប៉ុណ្ណោះ៖
រក Swing High និង Swing Low ដែលច្បាស់លាស់បំផុតនៅលើក្រាហ្វរបស់អ្នក។
គូសបន្ទាត់តភ្ជាប់ពីចំណុចមួយទៅចំណុចមួយ។
កំណត់ចំណុចកណ្តាល ៥០% ឱ្យឃើញ។
ភាពសាមញ្ញនេះឯងគឺជាគ្រឹះដែលនឹងជួយឱ្យអ្នកមើលឃើញទីផ្សារបានច្បាស់លាស់ដោយមិនបាច់មានបច្ចេកទេសស្មុគស្មាញឡើយ។
Step one is to draw the dealing range — from the clearest swing low to the clearest swing high on the timeframe you are watching. Then find the midpoint. That is it.
ចម្លើយគឺសាមញ្ញ៖ គូសនៅ Timeframe តែមួយដែលអ្នកប្រើសម្រាប់កំណត់ទិសដៅ (Bias)។ ប្រសិនបើអ្នកកំណត់ Bias នៅលើ H4 អ្នកត្រូវតែគូស Range នៅ H4 ដូចគ្នា។ ការយក Range នៅ Timeframe តូច (ដូចជា M5) មកប្រើប្រាស់ជាមួយ Bias របស់ H4 គឺជាការច្របល់ Timeframe (Timeframe Mismatch) ដែលនឹងធ្វើឱ្យការវិភាគរបស់អ្នកវង្វេង និងច្រឡំដោយមិនដឹងខ្លួន។
ចំណុច ៥០% គឺជាបន្ទាត់បែងចែក (Dividing Line) របស់ Range ទាំងមូល។ អ្វីៗដែលនៅខាងលើវាហៅថា Premium (តំបន់ថ្លៃ)។ អ្វីៗដែលនៅខាងក្រោមវាហៅថា Discount (តំបន់ថោក)។ ICT ហៅចំណុចនេះថា Equilibrium (EQ — ចំណុចតុល្យភាព)។
The 50% level is the dividing line of the whole range. Everything above it is premium (expensive). Everything below it is discount (cheap). ICT calls this point equilibrium.
ចំណេះដឹងនេះងាយយល់ណាស់ ប៉ុន្តែពិបាកអនុវត្តខ្លាំង ព្រោះវាដើរច្រាសនឹងអារម្មណ៍ធម្មជាតិរបស់មនុស្ស (Human Instinct)។ នេះជាហេតុផលដែលចិត្តសាស្ត្រ (Psychology) សំខាន់ជាងបច្ចេកទេស។
This is easy to understand and very hard to do, because it runs against human instinct. Here psychology matters more than technique.
| ពេលណា / When | អារម្មណ៍ប្រាប់អ្នក / Feeling says | ការពិត / Reality |
|---|---|---|
| តម្លៃរត់ឡើងខ្លាំង | «មានសុវត្ថិភាព ចូលបានហើយ» | វាថ្លៃបំផុត — Premium |
| តម្លៃធ្លាក់មក Discount | «គ្រោះថ្នាក់ណាស់ កុំចូល» | វាថោកបំផុត — ឱកាស |
| តម្លៃឈប់នៅ EQ | «គ្មានអ្វីកើតឡើងទេ» | ចាំមើល — មិនទាន់ដល់ពេល |
សូមកត់សម្គាល់តារាងខាងលើដោយយកចិត្តទុកដាក់៖ រាល់ពេលដែលអ្នកមានអារម្មណ៍ថា «សុវត្ថិភាព» នោះជាធម្មតាតម្លៃកំពុងថ្លៃបំផុត។ រាល់ពេលដែលអ្នកមានអារម្មណ៍ភ័យខ្លាច នោះជាធម្មតាតម្លៃកំពុងថោក។ ការត្រេដដោយជោគជ័យ ច្រើនតែជាការធ្វើផ្ទុយនឹងអារម្មណ៍ខ្លួនឯង។
Look carefully at that table: whenever it feels safe, price is usually at its most expensive. Whenever it feels frightening, price is usually cheap. Successful trading is often doing the opposite of what you feel.
Equilibrium (50%) = (4,000 + 4,100) ÷ 2 = 4,050
Discount = ក្រោម 4,050 · Premium = លើ 4,050
ពេលតម្លៃនៅ 4,090 វាមានអារម្មណ៍ថា 'ខ្លាំង' ហើយចង់ Buy — ប៉ុន្តែនោះជា Premium ជ្រៅ (90%)។ ការ Buy ទីនោះគឺទិញថ្លៃ។
ពេលតម្លៃធ្លាក់មក 4,015 វាមានអារម្មណ៍ថា 'ខ្សោយ' និងគួរឱ្យខ្លាច — ប៉ុន្តែនោះជា Discount ជ្រៅ (15%) ដែលជាកន្លែង Buy ត្រឹមត្រូវក្នុង Uptrend។
ច្បាប់៖ ក្នុង Uptrend — Buy តែក្នុង Discount។ ក្នុង Downtrend — Sell តែក្នុង Premium។
Equilibrium (50%) = (4,000 + 4,100) ÷ 2 = 4,050
Discount is below 4,050 · premium is above it.
At 4,090 the move feels strong and you want to buy — but that is deep premium (90%). Buying there means buying expensive.
At 4,015 it feels weak and frightening — but that is deep discount (15%), and in an uptrend that is where buying belongs.
The rule: in an uptrend, buy only in discount. In a downtrend, sell only in premium.