LIVE
កំពុងទាញយកតម្លៃទីផ្សារ...
ទំព័រដើម មូលដ្ឋានគ្រឹះ ការវិភាគមូលដ្ឋានគ្រឹះ XAUUSD Forex Crypto ការគ្រប់គ្រងហានិភ័យ និងចិត្តវិទ្យា ឧបករណ៍ និងវេទិកាជួញដូរ

គាំទ្រគេហទំព័រនេះ

សូមអរគុណចំពោះការគាំទ្ររបស់អ្នក! ការឧបត្ថម្ភរបស់អ្នកនឹងជួយឱ្យយើងបន្តអភិវឌ្ឍមេរៀនឥតគិតថ្លៃសម្រាប់សហគមន៍អ្នកជួញដូរកម្ពុជា។

ABA KHQR

ដោយក្តីគោរព និងស្រឡាញ់ — ក្រុមការងារ LearnTrade 🙏

Trading Tools & Platforms · មេរៀនទី 12

MT5 vs MT4 ភាពខុសគ្នា

MT5 vs MT4 Comparison
អ្នកថ្មី
9 នាទីសម្រាប់អាន
ឧបករណ៍ និងវេទិកាជួញដូរ
សេចក្តីផ្តើម Introduction

អ្នកជួញដូរថ្មីភាគច្រើន តែងតែសួរសំណួរដូចគ្នា៖ តើគួរប្រើ MT4 ឬ MT5? ទាំងពីរសុទ្ធតែជាផលិតផលរបស់ក្រុមហ៊ុន MetaQuotes ហើយមើលទៅស្រដៀងគ្នាខាងក្រៅ ប៉ុន្តែមានភាពខុសគ្នាសំខាន់ៗខាងក្នុងជាច្រើន ដែលអាចប៉ះពាល់ដល់របៀបជួញដូររបស់អ្នក។ មេរៀននេះនឹងប្រៀបធៀបលក្ខណៈពិសេសសំខាន់ៗរបស់ Platform ទាំងពីរ ដើម្បីជួយអ្នកសម្រេចចិត្តថាមួយណាសមស្របនឹងគោលដៅជួញដូររបស់អ្នក។

One of the most common questions new traders ask is: should I use MT4 or MT5? Both are made by MetaQuotes and look similar on the surface, but there are important differences underneath that can affect how you trade. This lesson compares the key features of both platforms so you can decide which one fits your trading goals.

និយមន័យ & ការណែនាំ Definition & Introduction

MT4 (MetaTrader 4) ចេញផ្សាយឆ្នាំ ២០០៥ ជាកម្មវិធីជួញដូរដែលផ្ដោតជាចម្បងលើ Forex ខណៈដែល MT5 (MetaTrader 5) ចេញផ្សាយឆ្នាំ ២០១០ ត្រូវបានរចនាឡើងឱ្យទូលំទូលាយជាងមុន អាចជួញដូរបានទាំង Forex, Stock, Futures, និង Index ជាច្រើនប្រភេទក្នុង Platform តែមួយ។

ភាពខុសគ្នាចម្បងមិនមែនស្ថិតនៅត្រង់លេខសំគាល់ជំនាន់ (Version Number) ទេ ព្រោះ MT5 មិនមែនជា "កំណែធ្វើឱ្យប្រសើរឡើងនៃ MT4" ធម្មតានោះទេ វាជា Platform ថ្មីទាំងស្រុងដែលបង្កើតឡើងលើ Technology ខុសគ្នា ដែលមានន័យថា EA និង Indicator របស់ MT4 មិនអាចដំណើរការនៅលើ MT5 បានទាល់តែសោះ។

MT4 (released 2005) was built mainly for Forex trading, while MT5 (released 2010) was designed to be broader, supporting Forex, stocks, futures, and various indices on one platform.

The key difference isn't just the version number — MT5 isn't simply an "upgraded MT4". It's an entirely new platform built on different underlying technology, which means EAs and indicators written for MT4 will not run on MT5 at all.

ចំណាំ Note
Broker មួយចំនួនផ្ដល់ជូនតែ MT4 ឬ MT5 ប៉ុណ្ណោះ ខណៈ Broker ធំៗភាគច្រើនផ្ដល់ជូនទាំងពីរ ដើម្បីឱ្យអតិថិជនអាចជ្រើសរើសបាន
ទោះបីជា MT5 មានវ័យចាស់ជាង ១៥ ឆ្នាំហើយក្ដី MT4 នៅតែជា Platform ដែលមានចំនួន EA/Indicator ពី Community ច្រើនជាង MT5 នៅឡើយ
Some brokers offer only MT4 or only MT5, while most of the larger ones offer both so clients can choose.
Even though MT5 is now over fifteen years old, MT4 still has the larger community library of EAs and indicators.
តារាងប្រៀបធៀបលក្ខណៈពិសេស Feature Comparison Table

ខាងក្រោមនេះជាការប្រៀបធៀបលក្ខណៈពិសេសសំខាន់ៗរវាង MT4 និង MT5 ដែលអ្នកជួញដូរថ្មីគួរដឹងមុនពេលសម្រេចចិត្តជ្រើសរើស Platform ណាមួយ៖

Below is a comparison of the key differences between MT4 and MT5 that a new trader should know before choosing a platform:

លក្ខណៈពិសេស MT4 MT5
ឆ្នាំចេញផ្សាយ 2005 2010
ផលិតផលដែលអាចជួញដូរ Forex, Gold/Oil (CFD) Forex, Stocks, Futures, Index ច្រើនប្រភេទ
ភាសាសរសេរ EA MQL4 MQL5 (លឿនជាង, គាំទ្រ C++ បន្ថែម)
ចំនួន Timeframe 9 Timeframe 21 Timeframe
ប្រភេទ Order 2 ប្រភេទ Pending Order 6 ប្រភេទ Pending Order
Depth of Market (DOM) គ្មាន មាន
Economic Calendar ក្នុងកម្មវិធី គ្មាន មាន
Strategy Tester Single-thread (យឺតជាង) Multi-thread (លឿនជាង)
Hedging (បើក Buy & Sell ក្នុងផលិតផលតែមួយ) មាន (លំនាំដើម) អាស្រ័យលើគណនី (Netting ឬ Hedging)
ចំនួន EA/Indicator ពី Community ច្រើនណាស់ កំពុងកើនឡើង ប៉ុន្តែនៅតិចជាង MT4
ភាពខុសគ្នាសំខាន់ៗលើកម្រិតជម្រៅ Key Differences in Detail
ភាពទូលំទូលាយនៃទីផ្សារ — MT5 អនុញ្ញាតឱ្យអ្នកជួញដូរភាគហ៊ុន (Stocks) Futures និង Index ជាច្រើនប្រភេទបន្ថែមពី Forex ដែល MT4 មិនអាចធ្វើបាន
Market breadth — MT5 lets you trade stocks, futures, and various indices in addition to Forex, which MT4 cannot do
ល្បឿននិងប្រសិទ្ធភាព — MT5 ដំណើរការលឿនជាង ជាពិសេសនៅពេលដំណើរការ Backtest ច្រើន (Multi-thread) ដែលសន្សំសំចៃពេលវេលា
Speed and efficiency — MT5 runs faster, especially when backtesting, thanks to multi-threaded processing
ប្រព័ន្ធ Netting vs Hedging — MT4 អនុញ្ញាតឱ្យអ្នកបើក Buy និង Sell ក្នុងផលិតផលតែមួយក្នុងពេលតែមួយ (Hedging) ចំណែក MT5 អាចជ្រើសរើសបានទាំង Netting (បូកសរុបជា Position តែមួយ) ឬ Hedging អាស្រ័យលើប្រភេទគណនី
Netting vs Hedging — MT4 lets you hold both a Buy and Sell on the same instrument at once (hedging), while MT5 can use either Netting (combined into one position) or Hedging depending on account type
ភាសាសរសេរកូដ — MQL5 មានលក្ខណៈស្រដៀង C++ ច្រើនជាង ធ្វើឱ្យសរសេរ EA ស្មុគស្មាញបានប្រសើរជាង ប៉ុន្តែក៏មានពេលសិក្សាច្រើនជាងផងដែរ
Coding language — MQL5 is closer to C++, allowing more sophisticated EAs, but also has a steeper learning curve
ភាពគាំទ្រពី Community — ចាប់តាំងពី MT4 ចាស់ជាង ដូច្នេះមាន EA, Indicator, និង Tutorial ពី Community ច្រើនជាង MT5 គួរឱ្យកត់សម្គាល់
Community support — since MT4 is older, there are far more EAs, indicators, and tutorials created by the community compared to MT5
តើគួរជ្រើសរើសមួយណា? Which One Should You Choose?

ចម្លើយអាស្រ័យលើគោលដៅជួញដូររបស់អ្នក។ មិនមានចម្លើយត្រឹមត្រូវតែមួយសម្រាប់អ្នកគ្រប់គ្នាឡើយ។

The answer depends on your trading goals. There is no single right choice for everyone.

✅ ជ្រើសរើស MT4 ប្រសិនបើ ✅ Choose MT4 If
អ្នកជួញដូរតែ Forex ឬ Gold/Oil ជាចម្បង
អ្នកចង់ប្រើ EA ឬ Indicator ចាស់ៗពី Community ដែលមានយូរឆ្នាំមកហើយ
អ្នកចង់បាន Platform ដែលសាមញ្ញ មិនស្មុគស្មាញ ងាយស្រួលរៀន
You mainly trade forex, or gold and oil
You want to use long-established community EAs and indicators
You want a simple, uncluttered platform that is easy to learn
✅ ជ្រើសរើស MT5 ប្រសិនបើ ✅ Choose MT5 If
អ្នកចង់ជួញដូរច្រើនប្រភេទផលិតផល (Forex, Stock, Index) ក្នុង Platform តែមួយ
អ្នកចង់បាន Timeframe និង Order Type ច្រើនជាង ដើម្បីវិភាគបានលម្អិត
អ្នកចង់សរសេរ EA ស្មុគស្មាញ ឬធ្វើ Backtest ដែលត្រូវការល្បឿនលឿន
You want to trade several asset classes (forex, stocks, indices) on one platform
You want more timeframes and order types for finer analysis
You want to write complex EAs, or run backtests that need speed
អនុសាសន៍ Recommendation
អ្នកជួញដូរថ្មីភាគច្រើននៅតែចាប់ផ្ដើមជាមួយ MT4 ព្រោះសាមញ្ញ និងមាន Tutorial ជាភាសាខ្មែរ/អង់គ្លេសច្រើន។ ប្រសិនបើក្រោយមក អ្នកចង់ជួញដូរភាគហ៊ុន ឬត្រូវការឧបករណ៍វិភាគកម្រិតខ្ពស់ អ្នកអាចផ្លាស់ប្ដូរទៅ MT5 វិញបានគ្រប់ពេល។
Most new traders still start on MT4, because it is simpler and there are far more tutorials in both Khmer and English. If you later want to trade stocks or need more advanced analysis tools, you can move to MT5 at any time.
សាកល្បងចំណេះដឹង Quick Quiz
តើលក្ខណៈពិសេសមួយណាដែល MT5 មានប៉ុន្តែ MT4 គ្មាន?Which feature does MT5 have that MT4 does not?
  • ការគាំទ្រ Expert AdvisorSupport for Expert Advisors
  • Depth of Market (DOM) និង Economic Calendar ក្នុងកម្មវិធីDepth of Market (DOM) and a built-in economic calendar
  • ការគូរបន្ទាត់លើ ChartDrawing trendlines on the chart
  • ការភ្ជាប់ជាមួយគណនី DemoConnecting to a demo account
🏆
អបអរសាទរ!
Congratulations!
អ្នកបានបញ្ចប់គ្រប់មេរៀនទាំង 19 ក្នុងផ្នែក «ឧបករណ៍ និងវេទិកាជួញដូរ» ដោយជោគជ័យ! 🎉
You have completed all 19 lessons in "Trading Tools & Platforms". Keep going!